top of page

Translate to:  English

សូមអរគុណសម្រាប់ការចូលមកទស្សនាគេហទំព័ររបស់យើងខ្ញុំ។ យើងខ្ញុំមានចិត្តរំភើបរីករាយក្នុងការចែករំលែកអំពីទីបន្ទាល់ និង បទពិសោធន៍នៃជីវិតផ្លាស់ប្រែជាច្រើនដែលយើងខ្ញុំធ្លាប់បានជួបប្រទះ និងឆ្លងកាត់នាពេលកន្លងមក។ ជាមួយគ្នានេះដែរយើងខ្ញុំ មានគោលបំណងផ្តល់ឲ្យ និងចែករំលែកធនធាន និងរាល់ព័ត៌មានទាំងអស់ដែលយើងខ្ញុំបានប្រមូលទុកជាជំនួយអោយយើងរស់ នៅក្នុងព្រះយេស៊ូគ្រីស្ទ និងអំពីធនធានការដឹកនាំ និងត្រួសត្រាយយើងអោយរស់នៅបរិសុទ្ធចម្រើនឡើងក្នុងព្រះយេស៊ូគ្រីស្ទជា ព្រះអម្ចាស់នៃយើង។

 

 

សូមព្រះជាម្ចាស់ ប្រទានពរដល់អ្នក និងគង់ជាមួយអ្នក

តូនី និងរ៉ូសម៉ារី ទីក្រុងវ៉ិកតូរីយ៉ា ប្រទេសអូស្រ្តាលី

 

របៀបដែលខ្ញុំស្គាល់ព្រះ

និងរបៀបដែលខ្ញុំទទួលយកសេចក្ដីពិត

 

ផ្នែកទី ១ - ទីបន្ទាល់របស់រ៉ូសម៉ារីៈ

 

ពីមុនខ្ញុំចាប់អារម្មណ៍តែជាមួយរឿងវិញ្ញាណ ការទស្សន៍ទាយ មនុស្សភពផ្សេង និងរាល់ទាំងហេតុការចម្លែកៗទាំងអស់ តែជាមួយ គ្នាខ្ញុំក៏បានជឿព្រះហើយដែរ។ តែមូលហេតុចម្បងបំផុតរបស់ខ្ញុំដែលចង់រៀនអំពីហេតុការណ៍ទាំងអស់នោះគឺដោយសារតែខ្ញុំមាន បំណងចិត្តចង់ស្វែងយល់អំពីអត្ថន័យពិតនៃជីវិត។  ខ្ញុំមិនពេញចិត្តដោយគ្រាន់តែរស់ "ជីវិតនេះ" ប៉ុណ្ណោះទេ ។ ខ្ញុំត្រូវតែរកឱ្យឃើញ ពីមូលហេតុដែលយើងមកដល់ទីនេះ និងអត្ថន័យរបស់ "សេចក្តីពិត" និងគោលបំណងនៃជីវិត។

 

នាដើមឆ្នាំ ២០០៦ ប្អូនប្រុសរបស់ខ្ញុំឈ្មោះ សម្បូរណ៍ បានណែនាំខ្ញុំឱ្យស្គាល់ពួកជំនុំ ព្រែសប៊ីធារានមួយដែលគាត់បានទៅចូលរួម មួយរយៈមកហើយ ហើយក៏បានណែនាំខ្ញុំអោយស្គាល់គម្ពីរ។ ខ្ញុំនៅចាំបានថាពេលនោះសូម្បីតែគម្ពីរក៏ខ្ញុំមិនទាន់ស្គាល់ដែរ! ខ្ញុំចង់ និយាយថាខ្ញុំបានឃើញវាពីមុន តែខ្ញុំមិនបានដឹងអំពីអត្ថន័យរបស់វាទេ។ ខ្ញុំចង់តែសើចចំអកអោយគាត់ពេលដែលគាត់អញ្ជើញ ខ្ញុំទៅព្រះវិហារ។ គាត់ចាប់ផ្តើមរៀបរាប់ប្រាប់ខ្ញុំអំពីព្រះវិហារ របស់គាត់ អំពីព្រះរបស់គាត់ ហើយគាត់ក៏បានអោយគម្ពីរមកខ្ញុំអាន។ ដោយសារតែមានចិត្តចង់ដឹងខ្ញុំក៏បានបើកគម្ពីរអានជាលើកដំបូងក្នុងជីវិតរបស់ខ្ញុំ។

 

ខ្ញុំចាប់ផ្តើមពីជំពូកទីមួយនៃសៀវភៅលោកុប្បត្តិ ហើយខ្ញុំបានអាន ហើយខ្ញុំក៏ហាក់មានការចាប់អារម្មណ៍បន្តិច? បន្ទាប់ពីអានសៀវ ភៅលោកុប្បត្តិបានពាក់កណ្តាល ខ្ញុំចាំបានថាខ្ញុំត្រឡប់មកសួរប្អូនប្រុសរបស់ខ្ញុំវិញដោយសួរថា តើនេះគឺជារឿងពិត ឬវាគ្រាន់តែជា រឿងនិទាន? ដោយសារតែស្តាប់ទៅវាហាក់ដូចរឿងនិទានមួយ! ហើយខ្ញុំចាំថាខ្ញុំបានសួរគាត់: តើព្រះមានរូបរាងបែបដូច្នេះមែនទេ? តើនេះពិតជារបៀបដែលពិភពលោករបស់យើងត្រូវបានបង្កើតឡើង មែនទេ? តើយើងពិតជាបានកើតមកពីអាដាម និងអេវ៉ាមែន ទេ? ខ្ញុំមានសំណួរជាច្រើន ទីបំផុតប្អូនប្រុសរបស់ខ្ញុំបាននាំខ្ញុំមកព្រះវិហារគាត់។ ដូច្នេះខ្ញុំបានមកដោយចិត្តរីករាយ និងចូលរួមជា មួយក្រុមជំនុំរបស់គាត់។

 

បើទោះបីជាខ្ញុំបានអានព្រះគម្ពីរកាន់តែច្រើនឡើងក្តី  ខ្ញុំបានអាចអំពីសេចក្តីមួយចំនួនដែលបានចែងនៅក្នុងអត្ថបទគម្ពីរដែលហាក់ ដូចជាផ្ទុយទៅនឹងអ្វីដែលគេអធិប្បាយនៅព្រះវិហារ។

 

ជម្លោះដំបូងបំផុតនៅក្នុងចិត្តរបស់ខ្ញុំគឺ: បើព្រះជាម្ចាស់គឺជាព្រះនៃសេចក្ដីស្រឡាញ់ អញ្ចឹងតើហេតុអ្វីបានជាព្រះអនុញ្ញាតឱ្យមនុស្ស អាក្រក់បន្តឆេះនៅក្នុងស្ថាននរក ហើយត្រូវរស់នៅដោយឈឺចុកចាប់នៅអស់កល្បជានិច្ច ខណៈដែលអ្នកទទួលបានសេចក្តី សង្គ្រោះអាចរស់នៅដោយសប្បាយរីករាយ និងគ្មានទឹកភ្នែក ឬទុក្ខព្រួយអ្វីឡើយនៅជាមួយព្រះនៅឯស្ថានបរមសុខ? វាពិតជាផ្ទុយ គ្នាខ្លាំងណាស់!

 

 

ខ្ញុំបានសួរសំណួរនេះទៅកាន់អ្នកដឹកនាំក្រុមរបស់ខ្ញុំនៅព្រះវិហារ ហើយគាត់បានឆ្លើយថា: - មានរឿងមួយចំនួនដែលយើងមិនអាច យល់បាននាពេលឥឡូវនេះ ប៉ុន្តែនៅពេលដែលយើងទទួលបានការប្រោសឡើងវិញ នោះយើងនឹងយល់ច្បាស់។ ដោយសារមិន ពេញចិត្តនឹងចម្លើយនេះខ្ញុំក៏បានសួរសំណួរ នេះទៅកាន់អ្នកដឹកនាំក្រុមមួយផ្សេងទៀត ហើយគាត់ហើយថា - ពេលដែលយើងទៅ ដល់ស្ថានសួគ៌ យើងនឹងទទួលបានសុទ្ធតែការល្អទាំងអស់ ហើយយើងនឹងបំភ្លេញចោលនូវរាល់អ្នកមានបាបទាំងឡាយនៅខាង ក្រោម។ ខ្ញុំនៅតែមិនពេញចិត្ត រួចខ្ញុំក៏បានសួរទៅគ្រូគង្វាល - ហើយគាត់ឆ្លើយថា - ព្រះនឹងបង្ហាញឱ្យយើងទាំងអស់គ្នាឃើញនូវ អំពើអាក្រក់ ហើយយើងនឹងយល់ស្របជាមួយព្រះជាម្ចាស់ថា ពួកគេសមនឹងទទួលទោសអស់កល្បជានិច្ច។ ជាមួយគ្នា ព្រះជា ម្ចាស់ក៏ចង់រៀបចំចិត្តយើងឡើងវិញ ហើយដកយកផ្នែកខ្លះនៃការយល់ដឹងរបស់យើង ដូច្នេះធ្វើអោយយើងមិនអាចចាំបានផ្នែកខ្លះ នៃជីវិតរបស់យើងពេលដែលយើងរស់នៅលើផែនដីនេះ ហេតុដូច្នេះហើយយើងមិនអាចចាំបានថាអ្នកមានបាបទាំងអស់នោះជា មនុស្សជាទីស្រឡាញ់របស់យើងដែលត្រូវបានដុតបញ្ឆេះនៅស្ថាននរកឡើយ។

 

ខ្ញុំមិនដែលស្កប់ចិត្តជាមួយនឹងចម្លើយទាំងនោះទេ ហើយរឿងនេះរួមជាមួយនឹងជម្លោះជាច្រើនទៀតបានចាប់ផ្តើមបង្កើតអោយមាន ការសង្ស័យ។ តែទោះជាយ៉ាងណាខ្ញុំនៅតែបន្តអានគម្ពីរ ហើយទៅចូលរួមនៅព្រះវិហារព្រែសប៊ីធារានម្តងម្កាល ដោយសង្ឃឹមថាថ្ងៃ ណាមួយនឹងមានរឿងអាចដោះស្រាយបាន និងផ្សារភ្ជាប់បាន។

 

រយៈពេលពីរបីខែក្រោយមកប្អូនប្រុសរបស់ខ្ញុំសំបូរដែលបានណែនាំខ្ញុំឱ្យស្គាល់គម្ពីរ និងមកព្រះវិហារបានប្រាប់ខ្ញុំយ៉ាងគួរឱ្យភ្ញាក់ ផ្អើលថា គាត់មិនមកព្រះវិហារទៀតទេ។ គាត់បានប្រាប់ខ្ញុំថាគាត់បានរកឃើញសេចក្តីពិតថ្មីមួយទៀត ហើយបានណែនាំខ្ញុំទៅកាន់ អាថ៌កំបាំងថ្មីមួយទៀត។ នោះពិតជាអ្វីមួយដែលមានលក្ខណៈខុសគ្នាខ្លាំងណាស់។ ក្នុងរយៈពេលដ៏ខ្លីគឺផ្អែកទៅលើភាពអាថ៌ កំបាំងដែលបានសិក្សា និងអនុវត្តតាមជំនឿដែលគ្របដណ្តប់លើសាកលលោក។ សមាជិកម្នាក់ៗព្យាយាមដើម្បីទទួលបាននូវ ចំណេះដឹងពីព្រះជាម្ចាស់តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនដោយមិនឆ្លងកាត់តាមគំនិត ហើយត្រូវបានបង្រៀនថាពួកគេអាចឈាន ទៅទទួលបានបទពិសោធនៃការក្លាយខ្លួនជាព្រះដោយខ្លួនឯង ព្រមទាំងមានអំណាច និងអាចធ្វើការគ្រប់គ្រងអ្វីៗគ្រប់យ៉ាងបាន។ ខណៈពេលដែលគេរៀន និងមានការរីកចម្រើនពួកគេឈានទៅកាន់កម្រិតខ្ពស់នៃការត្រាស់ដឹង។

 

កាលពីមួយឆ្នាំមុន ប្អូនប្រុសរបស់ខ្ញុំសំបូរក៏បានណែនាំខ្ញុំឱ្យស្គាល់អំពីទ្រឹស្តីនៃមនុស្សក្រៅភព - មានឈ្មោះថាបាហា។ បន្ទាប់មក ទៀតគឺអំពីទ្រឹស្តីចក្រវាលប៉ារ៉ាឡែល។ ទ្រឹស្តីពហុនេះគឺជាទ្រឹស្តីដែលពិភពលោកមិនមែនជាពិភពតែមួយឡើយ ប៉ុន្តែពិភពលោក ទាំងអស់នេះមានទំនាក់ទំនងជាប៉ារាឡែលជាមួយគ្នា។ ពិភពលោកដែលដាច់ដោយឡែកពីគ្នាដែលមាននៅក្នុងទ្រឺស្តីពហុនេះ ត្រូវបានគេហៅថាចក្រវាលប៉ារ៉ាឡែល។ អត្ថន័យជាមូលដ្ឋានគឺមានន័យថារាល់ជីវិត ឬព្រលឹងទាំងអស់អាចរស់នៅ ឬមានរូបរាង ដំណាលគ្នាជាមួយនឹងទំហំផ្សេងៗគ្នាតាមកម្រិតហ្រ្វេកង់ម្នាក់ៗ។ បើទោះបីគេបានណែនាំខ្ញុំឱ្យស្គាល់ពីទ្រឹស្តីចម្លែកៗ និងសាសនា ទាំងនេះក្តី ខ្ញុំកាន់តែមានការភ័នច្រឡំកាន់តែខ្លាំងឡើង ប៉ុន្តែខ្ញុំនៅតែទៅចូលរួមនៅព្រះវិហារព្រែសប៊ែធារានដដែល។

 

 

ក្រោយមកមិនយូរប៉ុន្មាន ទីបំផុតខ្ញុំបានឈានដល់ដំណាក់កាលមួយដែលមានការយល់ច្រឡំ និងទទួលបាននូវការបាក់ទឹកចិត្ត ជាខ្លាំង ហើយខ្ញុំមាន អារម្មណ៍ថាខ្ញុំមិនអាចបន្តនៅក្នុងស្ថានភាពបែបនេះបានទៀតទេ។ ខ្ញុំឈានទៅដល់កម្រិតនៃភាពមិនប្រាកដ ប្រជាក្នុងវិញ្ញាណ ហើយខ្ញុំពិតជាចង់ស្វែងយល់ម្តង ថាតើសេចក្តីពិតនោះគឺជាអ្វីអោយប្រាកដ។

 

បន្ទាប់មកនាព្រឹកមួយនៅក្នុងឆ្នាំ២០០៧ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ជាមួយនឹងការឈឺចាប់នៅក្នុងទ្រូង និងទឹកភ្នែកហូរ ចុះមកលើថ្ពាល់របស់ខ្ញុំ ខ្ញុំចាប់ផ្តើមអធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា - ឱព្រះជាម្ចាស់អើយ ខ្ញុំជឿថាមានព្រះពិត ហើយខ្ញុំដឹងព្រះ គឺមានព្រះអង្គ ដូច្នេះតើព្រះអង្គមានរូបរាងបែបណាទៅ? តើព្រះអង្គមានរូបរាងដូចជាទីវាលថាមពល? តើទ្រង់គឺជាវិញ្ញាណ? តើព្រះ អង្គមានរូបរាងដែរឬទេ? សូមអោយខ្ញុំស្គាល់ទ្រង់ថាទ្រង់ជាអ្វីផង? ខ្ញុំពិតជាចង់ស្គាល់សេចក្តីពិតខ្លាំងណាស់? សូមព្រះអង្គបង្ហាញ អង្គទ្រង់អោយខ្ញុំឃើញសេចក្តីពិតផង! ខ្ញុំគ្រាន់តែចង់ស្គាល់សេចក្តីពិតរបស់ទ្រង់! ដ្បិតអី សម្រាប់ខ្ញុំជីវិតមួយនេះគ្មានន័យអ្វីនោះទេ បើខ្ញុំមិនអាចរស់នៅក្នុងសេចក្តីពិត ហើយខ្ញុំមិនចង់ចំណាយពេលក្នុងមួយជីវិតរបស់ខ្ញុំនេះរស់នៅក្នុងការកុហកឡើយ។ ព្រះអង្គ អើយ បើទោះបីជាខ្ញុំត្រូវរងទុក្ខវេទនាដើម្បីអោយទ្រង់អាចបង្ហាញរូបអង្គទ្រង់អោយខ្ញុំឃើញសេចក្តីពិតរបស់ទ្រង់ មិនថាធ្វើអ្វីនោះទេ ខ្ញុំព្រមទាំងអស់! បន្ទាប់អធិស្ឋានរួច ខ្ញុំបានក្រោកឡើង ហើយជឿ​គ្រប់ទាំងអស់​ចេញពីចិត្តខ្ញុំថាព្រះដែលទ្រង់គង់នៅបានស្តាប់ឮខ្ញុំ ហើយទ្រង់នឹងឆ្លើយតបការអធិស្ឋានរបស់ខ្ញុំ។ តើរបៀបណា ឬពេលណានោះខ្ញុំមិនដឹងទេ ប៉ុន្តែខ្ញុំជឿថាថ្ងៃណាមួយសេចក្តីពិតនោះ នឹងបង្ហាញមកដល់ខ្ញុំ។

 

មួយខែបន្ទាប់ពីខ្ញុំអធិស្ថានអំពីកិច្ចការនេះ នៅព្រឹកថ្ងៃច័ន្ទ ខ្ញុំបានក្រោកពីគេងរៀបចំទៅធ្វើការតាមធម្មតា ស្រាប់តែខ្ញុំកើតមានការ ឈឺចាប់ជាខ្លាំងនៅក្នុងទ្រូង។ វាពិតជាឈឺចាប់ ហើយខ្ញុំមានការពិបាកក្នុងការដកដង្ហើមខ្លាំងណាស់។ គ្រួសាររបស់ខ្ញុំបានហៅ រថយន្តសង្គ្រោះបន្ទាន់មករួចដឹកខ្ញុំទៅកាន់មន្ទីរ ពេទ្យ ក្រោយមកក៏បានដឹងថាខ្ញុំមានជម្ងឺខ្យល់នៅក្នុងសួត (សួតខាងឆ្វេងរបស់ ខ្ញុំមិនដំណើរការដល់ ៧០%)។   

 

បន្ទាប់ពីស្នាក់នៅមន្ទីរពេទ្យអស់រយៈមួយសប្តាហ៍ ខ្ញុំភ្ញាក់ឡើងនៅម៉ោង ៤ព្រឹក រួចងើបអង្គុយនៅលើគ្រែមន្ទីរពេទ្យ។ ខ្ញុំក៏បានបិទ ភ្នែករបស់ខ្ញុំរួចអធិស្ឋានទៅកាន់ព្រះជាម្ចាស់សុំការព្យាបាល ស្រាប់តែមានការអស្ចារ្យបានកើតមានឡើង គឺមានអ្វីម្យ៉ាងដែលខ្ញុំមិន ធ្លាប់ទទួលបាននូវបទពិសោធន៍បែបនេះពីមុន។ ខណៈពេលដែលខ្ញុំភ្ញាក់ដឹងខ្លួនឡើយហើយប៉ុន្តែភ្នែករបស់ខ្ញុំនៅបិទ មានការ បង្ហាញដល់ខ្ញុំនូវអ្វីម្យ៉ាងដូចជានិមិត្តបួន។ ខ្ញុំដឹងថានិយមន័យនិមិត្តនៅក្នុង ព្រះគម្ពីរ គឺពិតជាខុសគ្នាឆ្ងាយណាស់ពីបទពិសោធន៍ របស់ខ្ញុំ ហើយខ្ញុំក៏មិនមែនជាហោរាដែលមកពីព្រះជាម្ចាស់ដែរ ប៉ុន្តែខ្ញុំមិនដឹងថាត្រូវនិយាយពាក្យ ណាផ្សេងទៀតដើម្បីពណ៌នានូវអ្វី ដែលខ្ញុំបានឃើញ ឬបានជួបប្រទះ។

 

ជាការល្អបំផុតតាមដែលខ្ញុំអាចធ្វើបាន វាគឺដូចជាខ្សែភាពយន្តខ្នាតតូចចំនួនបួនដោយបានបានចាក់បញ្ចាំងបន្តបន្ទាប់គ្នាពីមួយទៅមួយ។ ហើយបន្ទាប់ពី ការចាក់បញ្ចាំង នីមួយៗខ្ញុំមានឱកាសដើម្បីសួរទៅព្រះជាម្ចាស់ថាតើវាមានអត្ថន័យយ៉ាងដូចម្តេច ហើយទ្រង់បានបង្ហាញមកកាន់ខ្ញុំតាមរយៈវិធី សាស្ត្រនៃការសន្ទនាដូចជាបានដឹងអ្វីដែលនឹងកើតឡើងនាពេលខាងមុខ (ទ្រង់ដឹងអំពីសំណួរនៅក្នុងចិត្តរបស់ខ្ញុំ ហើយខ្ញុំបាន ស្តាប់ឮចម្លើយរបស់ទ្រង់)។ ដូច្នេះ ដើម្បីធ្វើឱ្យវាមានលក្ខណៈសាមញ្ញ ខ្ញុំបានហៅវាថា "និមិត្តទាំងបួន" របស់ខ្ញុំ។

 

 

និមិត្តទាំងបួនរបស់ខ្ញុំ:

 

និមិត្តទី១:

 

ខ្ញុំបានឃើញអ្នកវិទ្យាសាស្រ្តស្ត្រីមួយរូបពាក់អាវសវែង គាត់បានអង្គុយនៅមុខកុំព្យូទ័រដ៏ធំមួយមានទំហំស្មើនឹងបន្ទប់ធំមួយ។ គាត់  សម្លឹងមើលតាមរយៈមីក្រូទស្សន៍ ហើយដៃរបស់គាត់រំកិលប៉ះជាមួយម៉ាស៊ីន។  

 

តើខ្ញុំបានគិតអំពីទិដ្ឋភាពចម្លែកដល់ណាហើយ ខ្ញុំបានសួរទៅកាន់ព្រះជាម្ចាស់ថាតើវាមានអត្ថន័យយ៉ាងម៉េច ហើយតើហេតុអ្វីបាន ជាទ្រង់បង្ហាញនូវរូបភាពបែបនោះដល់ខ្ញុំ? ព្រះជាម្ចាស់បង្ហាញដល់ខ្ញុំអំពីហេតុការណ៍នោះគឺដូចជាអ្នកវិទ្យាសាស្ត្រម្នាក់នេះដែល បានបង្កើតនូវកុំព្យូទ័រយក្សដ៏ធំមហិមា ហើយព្រះអង្គគឺជាអ្នកបង្កើតពិភពលោកទាំងមូល។

 

គឺដូចជាអ្នកវិទ្យាសាស្ត្រម្នាក់នេះដែលបានដឹងរឿងគ្រប់ទាំងអស់អំពីកុំព្យូទ័រ ពីរបៀបវាដំណើរការ របៀបជួសជុល និងពេលណាវា នឹងខូច និងកន្លែងដែលរក្សាទុកនូវគ្រឿងបន្លាស់ សូម្បីតែទួរណឺវីសដ៏ គន្លឹះដ៏តូចមួយ ហើយព្រះជាម្ចាស់ក៏ដឹងគ្រប់រឿងរ៉ាវទាំងអស់ ដែរ។ ទ្រង់ដឹងរឿងគ្រប់យ៉ាងអំពីខ្ញុំ និងរបស់ដែលទ្រង់បានបង្កើតឡើងទាំងអស់នៅលើសាកលលោកនេះ។ ទ្រង់ក៏ដឹងចំនួនសរសៃ សក់នៅលើក្បាលខ្ញុំដែរ! ត្បិតគ្មានរឿងអ្វីដែលអាចលាក់បាំងចំពោះទ្រង់ឡើយ។

 

ជាមួយគ្នា គឺដូចជាអ្នកវិទ្យាសាស្ត្រម្នាក់នេះដែលមានរូបគាត់រួចទៅហើយមុនពេលដែលកុំព្យូទ័រនេះត្រូវបានបង្កើតឡើង គឺដូចជា ព្រះជាម្ចាស់ទ្រង់មានរួចទៅហើយតាំងពីដំបូងមកម្លេះ ហើយក៏តាំងពីមុនពេលដែលទ្រង់បង្កើតពិភពលោកនេះដែរ - ទ្រង់គឺជា អាល់ហ្វា និងជាអូមេហ្គា។

 

ដូចជាអ្នកវិទ្យាសាស្ត្រម្នាក់នេះអញ្ចឹងដែលគាត់មានរូបរាង និងអត្តចរិតផ្ទាល់ខ្លួន ហើយព្រះជាម្ចាស់ក៏ដូច្នោះដែរ។ រយៈពេលក្រោយ មកទើបខ្ញុំបានដឹងថា នេះគឺជាការពិតនៅពេលដែលខ្ញុំអានខគម្ពីរ “ព្រះជាម្ចាស់បានបង្កើតមនុស្ស ជាតំណាងរបស់ព្រះអង្គ ព្រះអង្គ បានបង្កើតគេអោយមានលក្ខណៈដូចព្រះជាម្ចាស់ ព្រះអង្គបានបង្កើតគេជាបុរសជាស្ត្រី។” លោកុប្បត្តិ ១:២៧

 

នៅពេលដែលខ្ញុំបានដឹងថាព្រះជាម្ចាស់ជានរណា ព្រមទាំងពេញចិត្តនូវរាល់ចម្លើយទាំងអស់ហើយ ព្រះអង្គបង្ហាញដល់ខ្ញុំអំពីនិមិត្ត បន្ទាប់ទៀត...

 

 

និមិត្តទី២:

 

ខ្ញុំឃើញខ្លួនឯងឈរនៅលើច្រកផ្លូវដ៏ចាស់ ហើយងងឹតផងដោយមានពិដានគ្របនៅពីលើក្បាលរបស់ខ្ញុំ។ ទីកន្លែងនោះមើលទៅគឺ ពិតជាងងឹត និងគួរអោយព្រឺក្បាលខ្លាំងណាស់។ នៅជុំវិញទាំងអស់ ទាំងជញ្ជាំង ពិដានព័ទ្ធទៅដោយសំណាញ់ពីងពាង និងគួរ អោយតក់ស្លុតយ៉ាងចម្លែក (ពេលនោះ ខ្ញុំពិតជាខ្លាចពីងពាងខ្លាំងណាស់ សូម្បីតែតូចមួយក្តី)។

 

នៅក្នុងបរិយាកាសបែបនោះ ខ្ញុំមានការភ័យខ្លាចយ៉ាងខ្លាំង ព្រមទាំងស្លុតអារម្មណ៍ជាមួយនឹងភាពត្រជាក់ នៅម្នាក់ឯង នៅទីដ៏ ស្ងាត់ជ្រងំ។ ខ្ញុំកើតមានការ ភ័នភាំងហើយមិនដឹងថាតើត្រូវទៅកន្លែងណា ឬត្រូវធ្វើអ្វីឡើយ ព្រោះអ្វីដែលខ្ញុំបានឃើញគឺសុទ្ធតែ ភាពងងឹតដោយគ្មានច្រកចេញនោះឡើយ។ បន្តែបន្ទាប់ពីនិពិត្យរកមើលនៅលើផ្លូវនោះ ស្រាប់តែខ្ញុំសង្កេតឃើញថានៅចុងផ្លូវខាង មុខមានសំណាញ់ពីងពាងមានកម្រាស់ប្រហែល ៣០សង់ទីមែត្រ ហើយមានទ្វារមួយនៅខាងក្រោយ។ សំណាញ់ពីងពាងរុំជិតជុំ វិញទ្វារតែម្តង ហើយខ្ញុំបានដឹងថាទ្វារនៅខាងក្រោយសំណាញ់ពីងពាងនោះគឺជាសេចក្តីសង្ឃឹមតែមួយ គត់របស់ខ្ញុំ ដើម្បីគេចចេញ ពីកន្លែងដ៏សែនអាក្រក់នេះ។

 

ទោះបីជាខ្ញុំមានការភ័យខ្លាច ហើយមិនសូវជាប្រាកដតែខ្ញុំបានដើរទៅមុខឆ្ពោះទៅរកសំណាញ់ពីងពាងនៅខាងចុងច្រកផ្លូវដែល រុំព័ទ្ធជុំវិញទ្វារ។ នៅតាមផ្លូវខ្ញុំទទួលបាននូវការរំខាន និងការភិតភ័យជាមួយនឹងរបស់នៅដែលរំកិលចុះឡើងនៅជុំវិញខ្លួនខ្ញុំ។ នៅពេលដែលខ្ញុំបានទៅដល់សំណាញ់ពីងពាង ហើយខ្ញុំក៏លូកដៃទាំងពីរទាញវាចេញ។ ខ្ញុំព្យាយាមម្តងហើយម្តងទៀតដល់ពី កម្លាំងរបស់ខ្ញុំ ប៉ុន្តែគ្មានប្រយោជន៍ទេ អត់មានអ្វីប្រែប្រួលបន្តិចឡើយ។

 

ដោយសារតែចិត្តអន្ទះសាចង់ដឹងថាតើមានអ្វីនៅម្ខាងទៀត ព្រមទាំងចិត្តដែលចង់ទៅអោយដល់ច្រកទ្វារ ខ្ញុំបានប្រមូលការយកចិត្ត ទុកដាក់ទាំងអស់របស់ខ្ញុំ រួចសម្លឹងតម្រង់ទៅតែទ្វារនៅខាងក្រោយសំណាញ់ពីងពាងតែមួយមុខប៉ុណ្ណោះ។ ស្រាប់តែរំពេចនោះ ខ្ញុំឃើញមានពន្លឺតូចមួយចាប់ផ្តើមចាំងមកតាម រយៈទ្វារដែលបិទជិតនោះ បំភ្លឺច្រកផ្លូវដែលងងឹតនោះ ហើយចោះទម្លោះតាមរយៈ សំបុកពីងពាងដ៏ក្បាស់ឃ្នឹកនោះ។ ជាមួយនឹងការភ្ញាក់ផ្អើល និងការរំភើប ចិត្តខ្ញុំបន្តយកចិត្តទុកដាក់ជាមួយនឹងពន្លឺប្រកបដោយ ថាមពលជាងមុន ហើយជាការឆ្លើយតបពន្លឺបន្តចែងចាំងមកកាន់តែភ្លឺឡើង ហើយខ្លាំងឡើង។ ខ្ញុំចាប់ផ្តើមទទួលអារម្មណ៍ថា កាល ណាខ្ញុំសម្លឹងមើលទៅពន្លឺកាន់តែខ្លាំង ពន្លឺកាន់តែភ្លឺកាន់តែខ្លាំងឡើង ហើយកាន់តែរីកធំឡើង រហូតដល់វាចាក់ទម្លុះ ១/៣ នៃសំណាញ់ពីងពាងនោះ។

 

បន្ទាប់មកមើលពីជ្រុងម្ខាងនៃភ្នែករបស់ខ្ញុំ ស្រាប់តែមានអ្វីម្យ៉ាងបានចាប់ផ្តើមរំកិលមករកខ្ញុំ ធ្វើអោយខ្ញុំទទួលនូវការរំខាន។ ខ្ញុំបាត់ បង់ការយកចិត្តទុកដាក់ជាមួយនឹងពន្លឺដោយសារតែការសម្លឺងមើលទៅកាន់ពីងពាងមួយក្បាលដែលវាមករកខ្ញុំ! ដោយសារតែចិត្ត ចង់បាន និងត្រូវការខ្លាំងខ្ញុំបានបែរមកមើលពន្លឺ ប៉ុន្តែវារសាត់បាត់ទៅវិញ ហើយសំណាញ់ពីងពាងដែលបានចាក់ទម្លុះនោះបាន រសាត់ចូលគ្នាវិញ។ អោយសារតែខ្ញុំត្រូវការវាខ្លាំង ខ្ញុំបានបង្ខំ និងសម្លឺងមើលទៅកាន់ពន្លឺដែលចាប់ផ្តើមរលត់ទៅវិញនោះ។ ម្តងនោះ ខ្ញុំមានការតាំងចិត្តសម្លឹងទៅមើលវាអស់ពីកម្លាំង និងថាមពលរបស់ខ្ញុំ ហើយមិនអោយវារសាត់ទៅបាត់ទៀតឡើយ។

 

បន្តិចម្តងៗ ពន្លឺនៃភាពរុងរឿងចាប់ផ្តើមភ្លឺឡើង ហើយកាន់តែត្រចះត្រចង់ និងខ្លាំងជាងមុន ហើយចាប់ផ្តើមទម្លុះចូលទៅក្នុង សំណាញ់ពីងពាងជាថ្មីម្តងទៀត រហូតចុងក្រោយបំផុតវាក៏បានចោះទម្លុះសំណាញ់ពីងពាងនោះទាំងស្រុងតែម្តង។ ជាមួយនឹងការរំភើបចិត្ត ខ្ញុំខំដើរទៅមុខតម្រង់ទៅកាន់ច្រកទ្វារ ដែលបានបើកពេញលេញហើយ រួចទ្វារបានចំហរ ហើយខ្ញុំបោះ ជំហានទៅដោយសេចក្តីអំណរ។

 

អ្វីដែលខ្ញុំបានឃើញគឺពិតជាអស្ចារ្យខ្លាំងណាស់! ខ្ញុំបានឈរនៅយ៉រខាងមុខដែលខ្ញុំបានមើលរំលងនូវអ្វីដែលមើលទៅដូចជាស្ថានសួគ៌! វាពិតជាស្រស់ ស្អាតខ្លាំងដែលពិបាករក ពាក្យពេញណាពណ៌នាអោយត្រូវ។ ប៉ុន្តែដោយសារតែខ្ញុំបានឈរនៅយ៉ខាងមុខ គឺខ្ញុំមិនអាចដើរទៅស្ថានសួរដ៏មនោរម្យនោះ នៅ ឡើយទេ។

 

ជាមួយនឹងក្តីរំភើបដ៏អស្ចារ្យ ខ្ញុំបានសួរទៅកាន់ព្រះជាម្ចាស់នូវអ្វីដែលខ្ញុំបានឃើញ។

 

ព្រះជាម្ចាស់បានបង្ហាញអោយខ្ញុំឃើញអំពីផ្លូវងងឹត ត្រជាក់ គួរឱ្យខ្លាច ដែលជាតំណាងអោយជីវិតរបស់អ្នកគ្រីស្ទានពិតប្រាកដ។ វាមិនមែនជាកន្លែងដែល ពេញនិយម សប្បាយរីករាយ ហើយក៏មិនងាយស្រួលដែរ (ដែលក្រោយមកខ្ញុំបានរៀនពីគម្ពីរថាវាគឺពិតជា ផ្លូវដែលតូចចង្អៀត)។ សត្វតូចៗដែលមករំខាន និងការរំខានតំណាងអោយការប្រឈម និងទុក្ខលំបាកនៃដំណើរជីវិតរបស់គ្រីស្ទ បរិស័ទដែលពួកគេត្រូវជួបប្រទះ និងត្រូវយកជ័យជំនះលើវាដើម្បីបានទៅដល់ទឹកដីសន្យាដែលជាអាណាចក្រថ្មីរបស់ព្រះ។

 

«ចូរនាំគ្នាចូលតាមទ្វារចង្អៀត ដ្បិតទ្វារដែលនាំទៅរកសេចក្តីវិនាសអន្តរាយធំណាស់ ហើយផ្លូវទៅរកសេចក្តីវិនាសក៏ទូលាយដែរ មានមនុស្សជាច្រើនចូល តាមទ្វារនោះ។: "ម៉ាថាយ ៧:១៣ “រីឯទ្វារដែលនាំទៅរកជីវិត ចង្អៀត ហើយពិបាកដើរផង មានមនុស្សតិច ទេរកផ្លូវនោះឃើញ"។ ម៉ាថាយ ៧:១៤

 

សំណាញ់ពីងពាងក្រាស់ដែលខ្ញុំមិនអាចបំបែកបានដោយដៃ និងកម្លាំងខ្លួនឯង តំណាងអោយអំពើរបាប ភាពទន់ខ្សោយ និងត្រូវ ការយកឈ្នះវាដើម្បី អោយបានបរិសុទ្ធ ដែលជាសង្រ្គាមខាងវិញ្ញាណ និងកិច្ចការដែលត្រូវធ្វើអស់មួយជីវិត។ វាពាក់ព័ន្ធជាមួយនឹង ការបដិសេធខ្លួនឯង និងត្រូវការយកឈ្នះ សេចក្តីភ័យខ្លាច និងឧបសគ្គចំពោះខ្លួនឯង។ ហើយដូចជារូបខ្ញុំដែលមិនអាចបំបែកនូវ សំណាញ់ពីងពាងដោយសារកម្លាំងរបស់ខ្ញុំដូច្នោះដែរ  គឺយើងមិន អាចយកឈ្នះចំពោះការប្រឈម ការភ័យខ្លាច និងឧបសគ្គរបស់ យើងដោយសារកម្លាំងខ្លួនឯងបានឡើយ។ វាអាចធ្វើបានតែតាមរយៈសេចក្តីជំនឿ និង ទទួលយកនូវអំណាចដែលព្រះជាម្ចាស់ ផ្តល់អោយទើបយើងអាចទទួលបានជោគជ័យ និងឈ្នះនូវរាល់ភាពកម្សោយរបស់យើង។ ទោះបីជាអ្វីៗទាំងអស់ នេះអាចកើត ឡើងជាមុន ប៉ុន្តែម្នាក់ៗត្រូវតែកើតជាថ្មីក្នុងព្រះគ្រីស្ទសិន និងទទួលបទពិសោធន៍នៅក្នុងគម្ពីរ រ៉ូម ៨:១-១៣ (ដែលពន្យល់អំពី អ្នកដែលបានប្រែចិត្តជឿពិតប្រាកដ)។

 

ស្រដៀងគ្នានេះដែរគឺដូចជាពន្លឺដែលរសាត់ទៅឆ្ងាយនៅពេលដែលខ្ញុំបានបាត់បង់ការផ្តោតអារម្មណ៍ និងមានការរំខាន ដូចគ្នានេះ ដែរគឺសេចក្តីជំនឿខាងវិញ្ញាណរបស់គ្រីស្ទាននឹងរសាត់បាត់ ឬស្លាប់នៅពេលពួកគេទទួលនូវការរំខាន ឬឃ្លាតចេញឆ្ងាយពីព្រះគ្រីស្ទ (ពន្លឺ) ទៅតាមការរំខានរបស់លោកិយ។ ដ្បិតអីវាត្រូវការការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ដើម្បីអោយយើងអាចសម្លឹងមើលទៅ កាន់ព្រះគ្រីស្ទក្នុងគោលបំណងដើម្បីយកឈ្នះលើអ្វីទាំងអស់។

 

ទ្វារនៅពីក្រោយសំណាញ់ពីងពាងតំណាងអោយព្រះគ្រីស្ទយេស៊ូ ហើយពន្លឺដែលភ្លឺចាំងចូលមកតំណាងអោយព្រះវិញ្ញាណបរិសុទ្ធ ដែលយើងត្រូវទទួលយកពេលដែលនរណាម្នាក់ទទួលជឿព្រះគ្រីស្ទ។ ក្រោយមកទើបខ្ញុំបានយល់ដឹងពេញលេញអំពីចំណុចនេះ - ដ្បិត “ព្រះបន្ទូលរបស់ព្រះអង្គជាចង្កៀងបំភ្លឺ ជំហានទូលបង្គំ និងជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំផង។” ទំនុកតម្កើង ១១៩: ១០៥

 

ឯស្ថានសួគ៌ដែលខ្ញុំឃើញ តំណាងអោយអាណាចក្រថ្មីរបស់ព្រះជាម្ចាស់ដែលបានសន្យាដល់អស់អ្នកដែលទ្រង់បានប្រោសលោះរួចហើយ។ ទោះបីជាយ៉ បានបញ្ជាក់ពីរង្វាន់ដែលព្រះជាម្ចាស់បានសន្យាចំពោះការសង្គ្រោះដែលមានលក្ខខ័ណ្ឌ។ បើយើងចូលមកទទួលយកព្រះគ្រីស្ទ យេស៊ូជាព្រះសង្គ្រោះផ្ទាល់ខ្លួន ទទួលយកបទពិសោធន៍នៃការប្រែចិត្តពិតប្រាកដ រ៉ូម ៦-៨ និងបន្តលីឈើឆ្កាងទ្រង់ និងដើរតាម ទ្រង់រាល់ថ្ងៃ នោះយើងនឹងទទួលបាននូវរង្វាន់ដែលជា សេចក្តីសន្យារបស់ទ្រង់ (ទទួលមរតកនៃអាណាចក្រថ្មី) នៅពេលដែលព្រះ គ្រីស្ទត្រឡប់មកវិញជាលើកទីពីរដើម្បីអោយយើងទទួលបានការប្រោសលោះ របស់ទ្រង់។

 

“ប្រសិនបើយើងពិតជាបុត្រមែន នោះយើងពិតជាទទួលបានមរត៌កមិនខាន។ យើងនឹងទទួលមរត៌ករួមជាមួយព្រះគ្រីស្ទ។ ដោយ យើងរងទុក្ខលំបាកជាមួយព្រះអង្គដូច្នេះ យើងក៏នឹងទទួលសេរីរុងរឿងរួមជាមួយព្រះអង្គដែរ។”  រ៉ូម ៨:១៧

 

“ក្នុងដំណាក់របស់ព្រះបិតាខ្ញុំមានលំនៅជាច្រើន។ បើពុំដូច្នោះទេ ខ្ញុំមិនបានប្រាប់អ្នករាល់គ្នាថា ខ្ញុំទៅរៀបចំកន្លែងទុកអោយអ្នក រាល់គ្នាឡើយ”។ យ៉ូហាន ១៤: ២

 

“ពេលខ្ញុំទៅរៀបចំកន្លែងទុកអោយអ្នករាល់គ្នារួចហើយ ខ្ញុំនឹងត្រលប់មកវិញយកអ្នករាល់គ្នាទៅជាមួយខ្ញុំ ដើម្បីអោយអ្នករាល់គ្នា បាននៅកន្លែងដែលខ្ញុំ នៅ។” យ៉ូហាន ១៤: ៣។

 

 

និមិត្តទី៣:

 

មានរូងពីបង្ហាញមកអោយខ្ញុំឃើញ។ នៅពេលក្រឡេកភ្នែកដំបូងមើលទៅរូងទាំងពីរនោះហាក់ដូចជាខ្ញុំមើលមិនឃើញមានអ្វីខុសប្លែកពីគ្នាទេ។ ដូច្នេះខ្ញុំ ក៏សួរទៅព្រះជា ម្ចាស់ថា តើហេតុអ្វីបានជាទ្រង់បង្ហាញទូលបង្គំអំពីរូងភ្នំពីរដែលមានលក្ខណៈដូចគ្នាបេះបិតយ៉ាងដូច្នេះ។ រួចទ្រង់មានបន្ទូលថា - “ចូរឯងមើលម្តងអោយបានជិតម្តងទៀតដោយសាវាមិនដូចគ្នានោះទេ”។ ដូច្នេះខ្ញុំមើលទៅរូងនោះម្តងទៀតប៉ុន្តែនៅតែមិនបាន ឃើញភាពខុសគ្នារវាងរូង ទាំងពីរ រួចខ្ញុំសួរទៅកាន់ព្រះជាម្ចាស់ម្តងទៀត - ខ្ញុំនៅតែមើលមិនឃើញថាមានអ្វីខុសគ្នាដដែល? រួចព្រះ ជាម្ចាស់ទ្រង់មានបន្ទូលតបថា - "ចូរមើលម្តងទៀតអោយកាន់តែជិត"។ ស្រាប់តែរំពេចនោះគឺហាក់បីដូចជាកាមេរ៉ាដែលទាញចូល ទៅមើលក្នុងរូងនោះ ១០០០ដងអញ្ចឹង ហើយខ្ញុំក៏បាន មើលឃើញអ្វីៗនៅក្នុងរូងនោះយ៉ាងច្បាស់។ រួចក៏នាំខ្ញុំចូលនៅមើលនៅក្នុង រូងភ្នំនៅត្រង់កន្លែងចង្អៀតម្តងមួយកន្លែង ម្តងហើយម្តងទៀត រហូតដល់មើល ជិតគ្រប់កន្លែងអស់ហើយ ទាំងមុខ ក្រោយ លើ ក្រោម ទីបំផុតខ្ញុំក៏បានមើលឃើញអ្វីម្យ៉ាង - នៅផ្នែកខាងលើខាងស្តាំនៃរូងភ្នំមានស្នាមអុជតូចមួយ ខណៈ ដែលរូងមួយទៀតគ្មាន ស្នាមអ្វីទាំងអស់។

ខ្ញុំក៏បានសួរទៅព្រះថា - តើនោះជាអ្វីព្រះអង្គ? តើនោះជាអ្វីដែលខ្ញុំត្រូវឃើញឬ? រូងភ្នំមួយមានស្នាមអុជ ឯរូងមួយទៀតអត់មាន ស្នាមអុជ? ប៉ុន្តែវាគ្រាន់តែជាស្នាមអុជមួយតើ ហេតុអ្វីបានជាវាសំខាន់ខ្លាំងម្លេះ? រួចព្រះមានបន្ទូលតបថា - ត្រូវហើយពិតជាសំខាន់ ណាស់ វាជាលក្ខណៈផ្សេងគ្នា ដែលធ្វើអោយរូងទាំងពីរខុសពីគ្នា។

 

ដូច្នេះខ្ញុំយល់ភ្លាមនៅពេលនោះ ថារូងទាំងពីរនោះមើលទៅដូចគ្នាប៉ុន្តែបើសិក្សាអោយបានលម្អិត វាមានលក្ខណៈខុសគ្នា។ ប៉ុន្តែបើ ទោះបីជាភាពខុសគ្នា នោះគឺជាស្នាមអុជតូចមួយក្តី វាគ្រប់គ្រាន់ដើម្បីធ្វើអោយរូងភ្នំទាំងពីរខុសពីគ្នា។

 

ដូច្នេះខ្ញុំបានសួរទៅព្រះជាម្ចាស់ថា តើនេះមានន័យយ៉ាងម៉េច ហើយព្រះអង្គចង់បង្ហាញអ្វីដល់ខ្ញុំ - ដោយសារតែរូងភ្នំទាំងពីរនេះ បង្ហាញអោយយើងមើល ឃើញវាមានរូបរាងដូចគ្នា ប៉ុន្តែបើសិក្សាអោយបានច្បាស់ គឺវាមានលក្ខណៈខុសពីគ្នា។ ដូចគ្នាដែរ ពិត ណាស់សាសនាទាំងអស់ ឬនិកាយទាំងឡាយ មើលទៅហាក់ដូចជាដូចគ្នា ប៉ុន្តែវាមិនមែននោះទេ។ ឧទាហរណ៍ ដូចជាពាក្យថា “a” god ខុសគ្នាពី “the” God។ ការបង្ហាញអោយខ្ញុំឃើញនេះប្រាប់ អោយយើងដឹងថាយើងត្រូវមានការប្រុងប្រយ័ត្នពេលដែល យើងសិក្សាគម្ពីរ។ ដូចគ្នា ទោះបីជាមានសាសនា ឬទ្រឹស្តីច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែមានតែ មួយប៉ុណ្ណោះដែលពិត ហើយក្រៅ ពីនោះសុទ្ធតែមិនពិត។ គម្ពីរក៏បានព្រមានយើងផងដែរ “ចូរប្រយ័ត្ននឹងពួកព្យាការីក្លែងក្លាយ គេក្លែងខ្លួនមករកអ្នករាល់ គ្នាដោយ ពាក់ស្បែកចៀម តែគេមានចិត្តសាហាវដូចចចក។” ម៉ាថាយ ៧:១៥ “រីឯពួកព្យាករីក្លែងក្លាយក៏ដូច្នោះដែរ អ្នករាល់គ្នាអាចស្គាល់គេ បានតាមអំពើដែលគេប្រព្រឹត្តិ”។  ម៉ាថាយ ៧: ២០

 

ព្រះជាម្ចាស់បានអនុញ្ញាតឱ្យខ្ញុំដឹងថាជាធម្មតាការបន្ថែមតូចបំផុត ឬការលុបដែលចង្អុលទៅកាន់គោលលទ្ធិមួយថាពិត ឬមិនពិត។ យើងត្រូវតែសិក្សា គម្ពីរទាំងស្រុង ដើម្បីដឹងថាវាពិតជាមានចែង ហើយមិនមែនគ្រាន់តែដកស្រង់មួយខ ឬមួយអត្ថបទ រួចបង្កើតការ​សន្និដ្ឋានភ្លាមៗមួយ រួចក៏ជួបបញ្ហាក្នុងការស្វែងយល់អំពីព្រះបន្ទូលព្រះជាម្ចាស់។

 

ជាថ្មីម្តងទៀតខ្ញុំមានការភ្ញាក់ផ្អើលក្រោយមកនៅពេលដឹងថាមានសេចក្តីពិតជាច្រើននៅក្នុងនេះ ពេលដែលខ្ញុំអានប៉ះខគម្ពីរនៅ អេសាយ ២៨:១៣។ ហេតុនេះដើម្បីស្វែងរកសេចក្តីពិត យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ដោយចិត្តឧស្សាហ៍ ជាពិសេសចំពោះ​ចំណុចលម្អិតតូចៗពេលកំពុងសិក្សាព្រះគម្ពីរ។ ដោយសារសេចក្ដីលម្អិតតូចៗទាំងនេះដែលនឹងបញ្ជាក់រវាងគោលលទ្ធិពិត និងមិន​ពិតដែលមួយនាំឱ្យមានជីវិត និងមួយទៀតទៅកាន់សេចក្តីស្លាប់។ 

 

និមិត្តទី៤:

 

និមិត្តចុងក្រោយគឺជាការបង្ហាញអោយឃើញនូវរូបរាងកាយ របស់ខ្ញុំទាំងមូល។  វាជារឿងគួរអោយភ័យខ្លាច ដែលមើលទៅហាក់​ដូចជាខ្ញុំមានជម្ងឺ។

 

ជាថ្មីម្តងទៀត ខ្ញុំបានសួរទៅព្រះជាម្ចាស់ថា តើមូលហេតុបានទ្រង់បង្ហាញដល់ខ្ញុំនូវរូបភាពដែលមិនគួរអោយឃើញដូច្នេះ? ប៉ុន្ដែ​ព្រះជាម្ចាស់មានបន្ទូលតប ថា: - រង់ចាំបន្តិចសិន វានឹងបង្ហាញអោយឃើញឥឡូវហើយ។ ប៉ុន្តែខ្ញុំពិតជាចង់ដឹងខ្លាំងណាស់អំពី​អ្វី​ដែលខ្ញុំបានតាមសួរព្រះអង្គថាហេតុអ្វីបានជាមានរូបនេះ? ជាថ្មីម្តងទៀត ព្រះអង្គតបថា ចាំសិន។

 

ហើយវាបានបញ្ចប់ទៅ ហើយព្រះជាម្ចាស់បានឈប់ដើម្បីឆ្លើយ ស្រាប់តែឈុតនោះបាត់ទៅ ខ្ញុំបានបើកភ្នែករបស់ខ្ញុំ និងបានត្រ

ឡប់​​​​មកវិញកាន់សភាព ធម្មតាវិញ។

 

បន្ទាប់ពីទទួលបាននិមិត្តទាំងបួន:

 

នៅថ្ងៃបន្ទាប់ ខ្ញុំបានជួបជាមួយគិលានុបដ្ឋាយិកាម្នាក់ឈ្មោះថា អ៊ីហ្គី។ ហើយគាត់បានមកសួរខ្ញុំថាតើខ្ញុំមានចំណាប់អារម្មណ៍ចង់ រៀនអំពីព្រះ និងគម្ពីរបន្ថែមឬទេ។ មានទាំងការភ្ញាក់ផ្អើល និងការរំភើប ខ្ញុំបាននិយាយថា "បាទ" រួចគាត់បានចាប់ផ្តើមចែករំលែក និងបានផ្ដល់ឱ្យខ្ញុំនូវព័ត៌មានជាច្រើន អំពីសេចក្តីពិតនៃពួកជំនុំសិវិនដេអ៊ែតវ៉ានទីស្ទ (SDA) និងឱ្យខ្ញុំនូវសៀវភៅ "ភាពចម្រូង ចម្រាស់អស្ចារ្យ" សេសេរដោយ "អេឡែនវ៉ាយ"។

 

អ្វីគ្រប់យ៉ាងដែលគាត់បានចែកចាយបានផ្តល់ចម្លើយចំពោះចម្ងល់ជាច្រើនដែលខ្ញុំមានពីមុន ហើយ ចម្លើយទាំងអស់នោះបាន បំពេញចន្លោះដែលបាត់ជាច្រើន ហើយភ្លាមនោះខ្ញុំបានមួយរំពេចថាលក្ខណៈរបស់ព្រះ និងបញ្ញត្តិរបស់ទ្រង់គឺជាសេចក្តីស្រឡាញ់។

 

បន្ទាប់មកខ្ញុំបានប្រាប់គាត់អំពីនិមិត្តទាំងបួនដែលខ្ញុំបានឃើញ ហើយគាត់បានជួយប្រាប់អំពីអត្ថន័យរបស់វាដល់ខ្ញុំ។ ប៉ុន្តែនៅ ពេលដែលយើងជជែកដល់ និមិត្តទីបួន គាត់បាននិយាយថាគាត់ដឹង និងយល់ពីអត្ថន័យដែលព្រះមានបន្ទូលអោយ "រង់ចាំ"។ ដ្បិតព្រះជាម្ចាស់បានដឹងថាខ្ញុំមិនទាន់បានត្រៀមខ្លួន ទទួលនៅឡើយនាពេលនោះ ប៉ុន្តែព្រះអង្គបានសន្យាថាទ្រង់នឹងបង្ហាញអោយ ខ្ញុំដឹងនៅពេលក្រោយ។ គាត់ក៏បានណែនាំខ្ញុំដែរថាបន្ទាប់ពីខ្ញុំចេញពីមន្ទីរពេទ្យ និងបន្ទាប់ពីខ្ញុំជាពីជម្ងឺ ខ្ញុំគួរតែទៅព្រះវិហារ ហើយ បើព្រះអង្គសព្វហឬទ័យនោះទ្រង់នឹងបើកសម្តែងនិមិត្តទីបួនអោយខ្ញុំដឹង។

 

បន្ទាប់ពីខ្ញុំចេញពីមន្ទីរពេទ្យបានពីរសប្តាហ៍ ខ្ញុំបានទាក់ទងទៅកាន់លោកអ៊ីហ្គី ហើយបានទទួលព័ត៌មានអំពីព្រះវិហារគាត់ រួចក៏ បានទៅចូលរួមជាលើកទី១ នៅព្រះវិហារសេវិនដេអ៊ែតវ៉ែនទីស្ទ។ មនុស្សទាំងអស់នៅទីនោះគួរអោយស្រឡាញ់ និងស្វាគមន៍ ខ្ញុំណាស់!

 

រយៈពេល១ ឬ២សប្តាហ៍ក្រោយមកទៅពេលខ្ញុំបានជួបជាមួយអ៊ីហ្គីម្តងទៀត ខ្ញុំបានស្នើសុំគាត់អោយជួយបកស្រាយអំពីអត្ថន័យ នៃនិមិត្តទីបួន។ ពេលនោះខ្ញុំឈានដល់កម្រិតមួយដែលខ្ញុំបានត្រៀមខ្លួន និងមានឆន្ទៈចង់ដឹងអំពីអត្ថន័យ និងទទួលរឿងគ្រប់ យ៉ាង។ ខណៈពេលដែលខ្ញុំកំពុងទន្ទឹងរង់ចាំដោយ អន្ទះសារ អ៊ីហ្គីបានចំណាយពេលគិត រួចគាត់និយាយមកកាន់ខ្ញុំថា - គាត់ត្រូវ ការដឹងអោយប្រាកដថាតើខ្ញុំបានត្រៀមខ្លួនរួចរាល់សិនដើម្បីស្តាប់អំពីរឿងរ៉ាវ មួយចំនួនដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរខ្លាំងបើខ្ញុំ ទទួលយកហេតុដូច្នេះហើយបានជាព្រះជាម្ចាស់ទ្រង់មានបន្ទូលថាត្រូវ “រង់ចាំ” សិន។ ខ្ញុំបានបញ្ជាក់ ប្រាប់គាត់ជាញឹកញាប់ថា ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ ព្រមទាំងនឹងទទួលយកអ្វីគ្រប់យ៉ាងទៀតផង រួចអ៊ីហ្គីក៏បានបង្ហាញអោយខ្ញុំដឹងថានិមិត្តទីបួន របស់ ខ្ញុំគឺសំដៅលើព្រះរាជសារនៃសុខភាពពីព្រះជាម្ចាស់។

 

គ្រាន់តែចង់រំលឹកឱ្យអ្នកដឹងថាមុនពេលនោះ ខ្ញុំជាអ្នកបរិភោគសាច់ និងញ៉ាំអាហារឥតប្រយោជន៍ច្រើន! ខ្ញុំញៀនកាហ្វេ សូកូឡា និងភេសជ្ជៈ។ ថតតុរបស់ ខ្ញុំតែងតែពេញទៅសូកូឡា ស្ករគ្រាប់ នំខូឃី និងនំស្រួយ ហើយខ្ញុំតែងតែមានកូកាកូឡា២កំពុងនៅក្រោម តុធ្វើការរបស់ខ្ញុំ ដែលខ្ញុំញ៉ាំអ្វីៗអស់រលីងក្នុងរយៈ ពេលមួយថ្ងៃ - វាឆ្កួតណាស់ ខ្ញុំអញ្ចឹង! ខ្ញុំស្ទើរតែមិនបានផឹកទឹកសោះលើកលែង តែទឹកដែលឆុងកាហ្វេរបស់ខ្ញុំ។ ខ្ញុំគិតថាអ្វីដែលបានជួយអោយខ្ញុំមានជីវិត  នាពេលនោះគឺមកពីបន្លែឆៅ និងផ្លែឈើស្រស់ ពោល គឺផ្លែប៉ោម។

 

ដូច្នេះត្រឡប់មកនិមិត្តទីបួនរបស់ខ្ញុំវិញ - អ៊ីហ្គីប្រាប់ខ្ញុំថា ព្រះជាម្ចាស់ចង់ហើយខ្ញុំដឹងអំពីច្បាប់នៃសុខភាពរបស់ទ្រង់ ហើយបើខ្ញុំនៅ តែបរិភោគរបៀបដែល ខ្ញុំបរិភោគ ខ្ញុំច្បាស់ជាធ្លាក់ខ្លួនកាន់តែឈឺធ្ងន់ថែមទៀត ដែលតំណាងដោយស្នាមអុជៗខ្មៅទាំងអស់នោះ ដែលប៉ះនៅជុំវិញខ្លួនខ្ញុំដូចដែលបានបង្ហាញនៅ ក្នុងនិមិត្តទីបួនរបស់ខ្ញុំ។

 

គាត់បានចាប់ផ្តើមចែករំលែកដល់ខ្ញុំអំពីរបបអាហារបន្លែសុទ្ធ ហើយទោះបីជាវាថ្មីបំផុតសម្រាប់ខ្ញុំ តែខ្ញុំមានចិត្តរំភើបជា ខ្លាំងក្នុងការស្តាប់ និងចង់ស្វែងយល់បន្ថែមទៀត។ ដូច្នេះក្រោយមកគាត់បានឱ្យឌីវីឌីច្រើនរបស់លោកបណ្ឌិត វ៉លថឺ វេត ស្តីអំពីអាហាររូបត្ថម្ភ និងសុខភាព។ បន្ទាប់ពីធ្វើការស្រាវជ្រាវ និងអធិស្ឋានជាច្រើនទីបំផុតខ្ញុំបានធ្វើការផ្លាស់ប្តូរទៅជា អ្នកទទួលទានរបបអាហារបន្លែសុទ្ធ។

 

                                                       -------------------------------------------------------------

 

តាមរយៈបទពិសោធន៍នេះ ខ្ញុំជឿជាក់ថាអ្នកណាមានចិត្ដស្មោះពិត ហើយចង់ស្វែងរកសេចក្តីពិតសម្រាប់ជីវិតនឹងទទួលបានចម្លើយ ប្រសិនបើយើង បន្ទាបខ្លួនដោយស្មោះចំពោះព្រះជាម្ចាស់ និងទូលសូមទ្រង់ដើម្បីបង្ហាញផ្លូវយើង នោះទ្រង់នឹងបង្ហាញជាមិនខាន!

 

"ចូរសុំ នោះព្រះជាម្ចាស់ នឹងប្រទានអោយអ្នករាល់គ្នា ចូរស្វែងរកនោះអ្នករាល់គ្នានឹងបានឃើញ ចូរគោះទ្វារ នោះព្រះអង្គនឹងបើក អោយអ្នករាល់គ្នាជា មិនខាន" ម៉ាថាយ ៧: ៧

"ដ្បិតអ្នកណាសុំ អ្នកនោះតែងតែបានទទួល អ្នកណាស្វែងរក អ្នកនោះតែងតែបានឃើញ ហើយគេតែងតែបើកទ្វារអោយអ្នកដែល គោះ។" ម៉ាថាយ ៧: ៨

 

"សូម្បីតែអ្នករាល់គ្នា ដែលជាមនុស្សអាក្រក់ ក៏ចេះអោយរបស់ល្អៗទៅកូន ចុះចំណង់បើព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថាន បរមសុខ តើព្រះអង្គនឹងប្រទានអ្វីៗដ៏ល្អៗអោយអស់អ្នកដែលទូលសូមពីព្រះអង្គ យ៉ាងណាទៅទៀត! " ម៉ាថាយ ៧:១១

 

"អ្វីៗដែលអ្នករាល់គ្នាទូលសូមក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះជាមិនខាន ដើម្បីអោយព្រះបិតាសម្តែងសិរីរុងរឿងក្នុងព្រះបុត្រា" យ៉ូហាន ១៤:១៣

 

សូម​ចំណាំ:

នៅពេលដែលខ្ញុំទទួលបាននិមិត្តទាំងបួននេះ ខ្ញុំមានការយល់ដឹងតិចតួចណាស់ និងចំណេះដឹងអំពីព្រះ និងព្រះគម្ពីរ។ ខ្ញុំជឿថាព្រះ ជាម្ចាស់បានបង្ហាញ នូវឈុតឆាក/និមិត្ត សាមញ្ញៗទាំងនោះ ដើម្បីធ្វើឱ្យខ្ញុំកាន់តែងាយស្រួលយល់។

 

ផ្នែកទី 2 - តើតូនីស្វាមីខ្ញុំបានក្លាយជាគ្រីស្ទានយ៉ាងដូចម្តេច:

 

បន្ទាប់ពីបានជឿតាមជំនឿក្រុមជំនុំសេវ៉ិនដេអ៊ែតវ៉ែនទីស្ទ ប្រហែលមួយឆ្នាំ ឪពុករបស់ខ្ញុំដែលមានជំងឺមហារីក (ហើយដែលជា សមាជិករបស់ក្រុមជំនុំសេវ៉ិនដេអ៊ែតវ៉ែនទីស្ទ អំឡុងប៉ុន្មានខែចុងក្រោយនៃជីវិតរបស់គាត់) បានស្លាប់នៅឆ្នាំ ២០០៩ បន្ទាប់មកខ្ញុំ និងក្រុមគ្រួសារទទួលនូវការបាក់ទឹកចិត្តជាខ្លាំង ព្រមទាំងបានលះបង់សេចក្តីជំនឿ និងត្រលប់ទៅធ្វើការលោកីយ៍ដូចពីមុន។  

 

ខ្ញុំឈប់ទៅព្រះវិហារ និងឈប់អានគម្ពីរ ប៉ុន្តែបន្តបន្ទាប់ ខ្ញុំហាក់នឹកគិតអំពីព្រះជាម្ចាស់ ជីវិតរបស់ព្រះយេស៊ូ ព្រះវិហារសេវ៉ិនដេអ៊ែត វ៉ែនទីស្ទដែលខ្ញុំធ្លាប់បានចូលរួម រួមជាមួយនឹងបងប្អូនប្រុសស្រីដែលខ្ញុំបានស្គាល់ និងរួមប្រកបជាមួយគ្នានៅព្រះវិហារ។ ប៉ុន្តែរាល់ពេលដែលគំនិតចូលមក ខ្ញុំនឹកចាំនូវអ្វីដែល ខ្ញុំនិយាយប្រាប់ខ្លួនឯងថា - ខ្ញុំមិនដឹងទេ ប្រហែលជាថ្ងៃណាមួយខ្ញុំនឹងត្រ លប់ទៅវិញ ប៉ុន្តែរបៀបណា ឬពេលណា? ខ្ញុំមិនដឹងទេ...

 

ពេលនោះខ្ញុំនៅតែមានចំណាប់អារម្មណ៍ចំពោះព្រះនៅឡើយ ប៉ុន្ដែដោយសារការបាត់បង់ឪពុកជាទីស្រឡាញ់របស់ខ្ញុំរួមជាមួយនឹង រឿងរ៉ាវជាច្រើនទៀត ខ្ញុំមិនទាន់បានត្រៀមខ្លួនរួចរាល់ដើម្បីត្រឡប់មកវិញនៅឡើយ។  

 

ហើយខ្ញុំក៏បានរៀបការជាមួយប្តីជាទីស្រឡាញ់របស់ខ្ញុំ តូនី មួយឆ្នាំក្រោយមកក្នុងឆ្នាំ ២០១០។ ពេលនោះគាត់មិនទាន់បានក្លាយ ជាគ្រីស្ទាននៅឡើយ ហើយប្រព្រឹត្តិខ្លួនជាមនុស្សលោកីយ៍តាមដែលអាចធ្វើទៅបាន។ ដូច្នេះខ្ញុំសន្មត់ថាគាត់មិនចាប់អារម្មណ៍ ចំពោះសាសនាទេ ហើយពួកយើងក៏មិនដែលបានជជែកគ្នាអំពីរឿងនោះដែរ។

 

បន្ទាប់មកនៅព្រឹកថ្ងៃព្រហស្បតិ៍មួយក្នុងឆ្នាំ២០១១ ខ្ញុំភ្ញាក់ពីដំណេករួចរៀបចំខ្លួនទៅធ្វើការធម្មតាដូចសព្វដងស្រាប់តែខ្ញុំបានឮ សម្លេងព្រះជាម្ចាស់មានបន្ទូលថា - “ចូរត្រឡប់មករកខ្ញុំវិញ ទាំងអ្នក និងកូនរបស់អ្នកដ្បិតអីយើងបានរៀបចំកន្លែងសម្រាប់អ្នក និងពួកគេរួចហើយ ចូរនាំពួកគេមកខ្ញុំ” (ខណៈនោះ ខ្ញុំមានកូនប្រុសអាយុ ១១ខែម្នាក់ ហើយខ្ញុំមានផ្ទៃពោះកូនទីពីរប្រហែលពីរ បីខែដែរ)។ ពេលនេះខ្ញុំចាប់ផ្តើមមានបំណងចង់ត្រឡប់មកព្រះជាម្ចាស់វិញ ប៉ុន្តែ គ្រាន់តែមិនដឹងថាធ្វើយ៉ាងម៉េច ឬតើត្រូវចាប់ផ្តើម បែបយ៉ាងណា។

បន្ទាប់ពីបានឮសម្លេងស្រែកហៅរបស់ទ្រង់ ខ្ញុំលុតជង្គង់ចុះ ហើយស្រែកឡើង - “ព្រះអង្គអើយ ខ្ញុំពិតជាចង់ ទ្រង់ជ្រាបហើយថាខ្ញុំ ចង់ ប៉ុន្តែតើត្រូវធ្វើយ៉ាង ម៉េចទៅ? ខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេឥឡូវនេះ ប្តីរបស់ខ្ញុំគឺជាមនុស្សបែបលោកីយ៍ ហើយគាត់ច្បាស់ ណាស់នឹងមិនអាចទទួលយកជំនឿបែបនេះទេ! ព្រះអង្គអើយ បើខ្ញុំត្រឡប់មករកទ្រង់វិញ តើនឹងមានអ្វីកើតឡើង? តើពួកយើងត្រូវ លែងគ្នាឬយ៉ាងណា? តើអោយខ្ញុំត្រឡប់ទៅរកទ្រង់យ៉ាងម៉េចពេលនេះ ហើយមិនគិតអំពីអារម្មណ៍របស់គាត់យ៉ាងម៉េចកើតទៅ? ខ្ញុំពិតជានឹងក្លាយជាមនុស្សអាក្រក់ម្នាក់បើខ្ញុំធ្វើដូច្នេះ ហើយបន្ទាប់មកតើមានអ្វីកើតឡើងចំពោះ គាត់? ព្រះអង្គអើយ ខ្ញុំមិនដឹងថា តើនឹងមានហេតុការអ្វីកើតឡើងទេ ប៉ុន្តែបើព្រះអង្គហៅទូលបង្គំអោយត្រឡប់មកវិញ នោះត្រូវតែមានការអស្ចារ្យ។ ព្រះអង្គ អើយ សូមជួយអោយប្តីរបស់កូនទទួលយកទ្រង់ និងសេចក្តីពិតរបស់ទ្រង់ផង"។

ខ្ញុំនៅតែញ័រ រួចជូតទឹកភ្នែកខ្លួនឯង រួចបែរមករៀបចំខ្លួនទៅធ្វើការវិញ។ ជាធម្មតាខ្ញុំបើករថយន្តទៅផ្ទះម្តាយរបស់ខ្ញុំដើម្បីដាក់កូន ប្រុសខ្ញុំជាមួយគាត់ ហើយ ក៏មិនអាចលាក់ទុកក្នុងចិត្តអំពីអ្វីដែលទើបតែបានកើតឡើងដែរ  ដូច្នេះខ្ញុំបានរៀបរាប់រឿងរ៉ាវនោះដល់ គាត់ - អំពីរបៀបដែលព្រះជាម្ចាស់ហៅខ្ញុំត្រឡប់មក រកទ្រង់វិញ។ ដូចជាការរំពឹងទុករបស់ខ្ញុំគាត់មិនបានទទួលយកដោយងាយ ស្រួលនោះទេ។ កាពិតគាត់បែរជាគំរាមកំហែងខ្ញុំទៅវិញ - “ទេ ឯងមិនត្រូវនិ យាយអំពីរឿងសាសនានេះទៅកាន់ប្តីរបស់ឯងអោយ សោះ ប្តីឯងមិនគ្រាន់តែនឹងមិនទទួលទេ ប៉ុន្តែគេនឹងគិតថាឯងឆ្កួតថែមទៀត! ឯងមិនដឹងឬទេថា ព្រះវិហារសេវ៉ែនដេអ៊ែតវ៉ិនទីស្ទ តឹងតែងណាស់! ប្តីឯងច្បាស់ជាមិនអាចបោះបង់ចោលការបរិភោគសាច់ ហើយច្បាស់ជាមិនអាចទទួលយកថ្ងៃឈប់ សម្រាកនោះ ទេ។ បើឯងមិនស្តាប់ម៉ែទេ ច្បាស់ជាគេលែងកូនមិនខាន ហើយកូននឹងក្លាយទៅជាស្ត្រីមេម៉ាយ ដែលមានកូនអត់ឱពុក ហើយថែម ទាំងកូន នៅក្នុងផ្ទៃរបស់កូនទៀត! កូនត្រូវគិតអោយបានហ្មត់ចត់ ហើយសម្រាប់អនាគត់កូនៗរបស់កូនផង កូនមិនចង់អោយពួក គេគ្មានឱពុកទេម៉ែនទេ?” គាត់នៅនិយាយបញ្ជាក់ម្តងហើយម្តងទៀត - “កុំធ្វើអោយសោះ ស្តាប់បានទេកុំធ្វើអោយសោះ!” ដោយ មិនខ្វល់ជាមួយនឹងសម្តីរបស់ម្តាយខ្ញុំ ខ្ញុំតបទៅ គាត់ថា - ”អោយខ្ញុំសូមទោសម៉ែ ប៉ុន្តែខ្ញុំគិតហើយថាខ្ញុំមិនអាចមិនអើពើចំពោះ រឿងនេះទៀតទេ...ខ្ញុំសោកស្តាយណាស់ដែលខ្ញុំបាត់បង់ព្រះជាម្ចាស់ម្តង ហើយ ខ្ញុំគ្រាន់តែចង់ត្រឡប់មករកទ្រង់វិញតែប៉ុណ្ណោះ។ ខ្ញុំមិនដឹងថាខ្ញុំត្រូវធ្វើយ៉ាងម៉េចទេ ប៉ុន្តែខ្ញុំនឹងទុកចិត្តព្រះ ហើយអនុញ្ញាតិអោយព្រះជាម្ចាស់ជាអ្នក បើកផ្លូវអោយខ្ញុំ។”

ដូច្នេះយប់នោះខ្ញុំបានគិតសារចុះសារឡើងអំពីការត្រាស់ហៅរបស់ព្រះជាម្ចាស់នាព្រឹកមួយនោះ និងអំពីអ្វីដែលម្តាយរបស់ខ្ញុំទើប តែបាននិយាយមកកាន់ខ្ញុំ ថ្មីៗនេះ ព្រះជាម្ចាស់បានមកប្រាប់ខ្ញុំម្តងទៀតអំពីនិមិត្តទាំងបួន ដែលខ្ញុំមានតាំងពីបួនឆ្នាំមុនសម្រាប់ ប្តីរបស់ខ្ញុំ។ ខ្ញុំមានភាពតក់ស្លុត ហើយមិនយល់ថា ហេតុអ្វីឡើយ? ដោយសារខ្ញុំគិតថាគាត់មិនអាចជឿ ឬមិនចាប់អារម្មណ៍ជាមួយ រឿងនោះដូចជាគ្រួសាររបស់ខ្ញុំដែរ (ម្តាយ និងបងប្អូនរបស់ខ្ញុំ)។ ខ្ញុំមានភាព ស្ទាក់ស្ទើរ ហើយមិនអើពើអំពីរឿងនោះ ប៉ុន្តែព្រះជា ម្ចាស់ជម្រុញអោយខ្ញុំចែករំលែកដល់គាត់នៅថ្ងៃស្អែក (មានន័យថាក្នុងថ្ងៃបន្ទាប់) ហើយជាការពិតខ្ញុំ បានយល់ព្រមធ្វើ។

 

​ដូច្នេះនៅថ្ងៃបន្ទាប់ ពេលប្តីរបស់ខ្ញុំត្រឡប់មកពីធ្វើការ ក្រោយញ៉ាំអាហារពេលល្ងាចរួច ខ្ញុំបានប្រាប់គាត់ថា ខ្ញុំមានរឿងខ្លះចង់ប្រាប់ ដល់គាត់ ហើយខ្ញុំក៏បាន ចាប់ផ្តើម - "ខ្ញុំមិនដឹងថាបងគិតយ៉ាងម៉េចទេ ប៉ុន្តែព្រះជាម្ចាស់មានបន្ទូលមកកាន់ខ្ញុំយប់មិញ អោយ ប្រាប់យើងនេះដល់បងចំពោះអ្វីដែលបានកើតឡើង ចំពោះអូនកាលពីប៉ុន្មានឆ្នាំមុន - គឺអំពីនិមិត្តបួនយ៉ាង។” គឺថានៅយប់ដែល ខ្ញុំប្រាប់អំពីនិមិត្តនេះដល់គាត់ គឺជាថ្ងៃខួបកំណើតរបស់គាត់ ហើយគាត់ក៏ ឆ្លើយថា - បងមិនដែលនឹកគិតទេ ហើយមានការភ្ញាក់ ផ្អើលខ្លាំងណាស់។

គាត់រលីងរលោងទឹកភ្នែក មួយស្របក់គាត់ក៏និយាយថា - "អស្ចារ្យណាស់ បងជឿថាព្រះជាម្ចាស់ពិតជាបានឆ្លើយតបមកបង ...អូនដឹងទេ ប៉ុន្មានឆ្នាំចុង ក្រោយនេះបងបានខិតខំជាខ្លាំងក្នុងការស្វែងរកសេចក្តីពិតអំពីជីវិត និងអំពីព្រះជាម្ចាស់ ហើយប៉ុន្មាន សប្តាហ៍មុនវាឈានដល់ចំណុចដែលបងចង់ដើរ តាម និងចង់ក្លាយខ្លួនដូចជាព្រះយេស៊ូ ទោះបីបងមិនច្បាស់ថានៅកន្លែងណា ហើយតើត្រូវចាប់ផ្តើមធ្វើយ៉ាងម៉េច។ ហើយថ្ងៃនេះអូនបាននិយាយប្រាប់ បងពីទីបន្ទាល់របស់អូន - បងពិតជារំភើបចិត្តខ្លាំងណាស់ ហើយវាគឺជាកាដូថ្ងៃខួបកំណើតដ៏ល្អបំផុតសម្រាប់បង!”

 

ខ្ញុំនឹកចាំសរសើរ និងអរព្រះគុណដល់ព្រះជាម្ចាស់សម្រាប់ការជម្រុញអោយខ្ញុំចែករំលែកនិមិត្តទាំងបួននេះដល់ប្តីរបស់ខ្ញុំជាមួយនឹង លទ្ធផលដ៏ជោគជ័យ មួយ! គ្រប់យ៉ាងទាំងអស់បានដំណើរការយ៉ាងល្អ និងរហូតមួយសប្តាហ៍ក្រោយមក ខ្ញុំចាប់ផ្តើមងើបចុះឡើង នៅលើគ្រែម្តងទៀតដោយគេងមិនលក់សោះ រួចព្រះជាម្ចាស់បានមកកាន់ខ្ញុំម្តងទៀត។ ម្តងនេះទ្រង់បានបង្គាប់ខ្ញុំអោយចែកចាយ អំពីបញ្ញត្តិទាំង ១០ប្រការដល់ប្តីរបស់ខ្ញុំ និងយកចិត្តទុកដាក់ស្តាប់ចំ ពោះបញ្ញត្តិទី៤ - ថ្ងៃសប្ប័ទ។ ជាថ្មីម្តងទៀតវាមិនមែនជារឿង ងាយស្រួល ហើយខ្ញុំមានចិត្តស្ទាក់ស្ទើរមែនទែនក្នុងការចែកចាយ។ ខ្ញុំគិតថាវាឆាប់ពេក ហើយសម្រាប់គាត់ ហើយគាត់អាចនឹង បោះបង់អ្វីៗទាំងអស់របស់គ្រីស្ទានចោលផង។ ប៉ុន្តែព្រះជាម្ចាស់បានបញ្ជាក់មកកាន់ខ្ញុំថា - “ចូរមានជំនឿហើយ ធ្វើតាមអ្វីដែលខ្ញុំ បានប្រាប់អ្នកចុះ”។  

ល្ងាចនោះពេលប្តីរបស់ខ្ញុំត្រឡប់មកពីធ្វើការវិញ និងពេលគាត់កំពុងទទួលទានអាហារពេលល្ងាច ខ្ញុំបានប្រាប់គាត់ថាយប់មិញ ព្រះជាម្ចាស់បានមាន បន្ទូលប្រាប់ខ្ញុំម្តងទៀត ហើយទ្រង់ចង់អោយខ្ញុំចែកចាយរឿងផ្សេងទៀតដល់បង។  ខ្ញុំមានការភ្ញាក់ផ្អើល និងរីករាយជាខ្លាំងដោយឃើញស្វាមីរបស់ខ្ញុំ រំភើបចិត្ត និងចង់ឮបន្ថែមទៀត! ដូច្នេះខ្ញុំក៏បានដកយកគម្ពីរចេញមក ហើយអាច បញ្ញតិ្ត ៣ដំបូង - វាមិនពិបាកធ្វើនោះទេ។ បន្ទាប់មកយើងអានដល់ ញ្ញត្ដិទីបួន ហើយខ្ញុំព្រមានគាត់ថា - "បងអាចមិនចូលចិត្ត បញ្ញតិ្តមួយនេះ - វាជាបញ្ញត្តិមួយដែលនិកាយភាគច្រើនមិនធ្វើតាម ហើយព្យាយាមដោះសារ គ្រប់បែបយ៉ាងមិនធ្វើតាម "។ រួចខ្ញុំអានអោយគាត់ស្តាប់ ហើយពន្យល់គាត់ថាថ្ងៃទី ៧ ត្រូវចាប់ផ្តើមនៅថ្ងៃសុក្រពេលថ្ងៃលិច រហូតដល់លិចទៅវិញនៅ ថ្ងៃសៅរ៍ និងអំពីរបៀបដែលយើងប្រព្រឹត្តិដោយបរិសុទ្ធ និងត្រូវចំណាយពេលជាមួយព្រះ។

ជាថ្មីម្តងទៀតខ្ញុំមានការភ្ញាក់ផ្អើលដោយគាត់បានគាត់បានទទួលយកវាយ៉ាងល្អបំផុត ហើយគាត់គិតថានោះជាគំនិតដ៏ល្អ - "មួយថ្ងៃក្នុងមួយសប្តាហ៍ យើងអាចមកថ្វាយបង្គំព្រះជាម្ចាស់ ហើយមិនត្រូវមានការព្រួយបារម្ភអំពីការងារ ឬអ្វីនោះទេ - ពិតជាល្អ ណាស់!” ខ្ញុំភ្ញាក់ផ្អើលដោយសារតែឃើញគាត់ ទទួលយក ហើយខ្ញុំបន្តអានបញ្ញត្តិបន្តបន្ទាប់ទៀតប្រកបដោយទំនុកចិត្តដោយ សរសើរដម្កើងព្រះនៅក្នុងចិត្ត។ បន្ទាប់ពីអានចប់ ស្វាមីរបស់ខ្ញុំបង្ហាញពីទឹក ចិត្តរំភើបនូវអ្វីដែលខ្ញុំបានចែករំលែកដល់គាត់ ហើយ ជឿថាគាត់បានស្វែងរកឃើញសេចក្តីពិតដែលគាត់ខិតខំស្វែងរក។

នៅថ្ងៃបន្ទាប់ ពេលខ្ញុំបើករថយន្តចេញទៅផ្ទះម្តាយរបស់ខ្ញុំដើម្បីដាក់កូនប្រុសរបស់ខ្ញុំជាមួយគាត់ ខ្ញុំមានចិត្តរំភើបជាខ្លាំង  ដោយ ចិត្តអន្ទះសារអាចប្រាប់ រឿងរ៉ាវទាំងអស់ដែលបានកើតឡើងដល់គាត់  និងអំពីភាពវិជ្ជមាន និងការទទួលយកសេចក្តីពិតរបស់ ស្វាមីខ្ញុំ។ ប៉ុន្តែគាត់មិនទាន់ជឿជាក់ទាំងស្រុងនៅ ឡើយ ហើយបានព្រមានខ្ញុំថា - "កុំអោយរំភើបពេក ត្រូវរង់ចាំអោយគាត់ទទួល យកបទពិសោធន៍នោះសិន នោះទើបដឹងថាគាត់ទៅទីនោះដើម្បីអ្វី!” រួច គាត់បាននិយាយបន្តទៀតថា - “ម៉ែប្រាកដថា គេនឹងមិន អាចធ្វើតាមបានទេ ហើយប្រសិនបើតូនីលះបង់សាច់ចោលបានទាំងស្រុងម៉ែន នោះម៉ែក៏ធ្វើចឹង ដែរ។ ចំពោះខ្ញុំជឿថាទាំងអស់នោះគឺជាការអស្ចារ្យ ហើយត្រូវចេញមកពីព្រះជាម្ចាស់ដែលអ្នកគោរពបម្រើ ហើយខ្ញុំនឹងលះបង់ការញ៉ាំ សាច់ និងគោរពបម្រើ ព្រះតាមអ្នកដែរ។

ចាប់តាំងពីពេលនោះមកប្តីរបស់ខ្ញុំ និងខ្ញុំបានចាប់ផ្ដើមសិក្សាព្រះគម្ពីរជាមួយគ្នា និងទទួលមេរៀនពីចាស់ទុំនៅព្រះវិហារ ហើយពួក គេបានមកផ្ទះពួកយើង ជារៀងរាល់សប្តាហ៍។ បន្ទាប់មកនៅថ្ងៃមួយប្តីរបស់ខ្ញុំបានឈានដល់ចំនុចមួយដែលគាត់បានយល់ច្បាស់ អំពីសារនៃសុខភាព និងបោះបង់ចោលចំណី ដែលជាសាច់មិនស្អាត និងប្តូរទៅទទួលបន្លែសុទ្ធវិញ។

ដល់ចំណុចនេះ ខ្ញុំបានត្រឡប់ទៅរកម្តាយរបស់ខ្ញុំដោយចិត្តរីករាយហើយ និងបានប្រាប់គាត់អំពីការអស្ចារ្យកើតឡើងចំពោះស្វាមីខ្ញុំ ដោយជឿជាក់ថា គាត់នឹងមានចិត្តរីករាយ និងរំភើបដូចជាខ្ញុំដែរ ហើយជឿថាគាត់នឹងផ្លាស់ប្តូរដូចការសន្យា ប៉ុន្តែគួរឱ្យស្តាយគាត់ មិនបានធ្វើតាមទេ និងមុនពេលស្គាល់ សេចក្តីពិតរបស់ព្រះវិហារសេវ៉ិនដេអ៊ែនវ៉ែនទីស្ទ។

គួរឱ្យស្តាយបទពិសោធន៍ជាគ្រីស្ទានរបស់ខ្ញុំពីដំបូងពោរពេញទៅដោយការភ័យខ្លាច និងការសង្ស័យជាច្រើនអំពីសមត្ថភាពរបស់ ព្រះអម្ចាស់។ តែមួយរយៈ ក្រោយមក បានធ្វើអោយខ្ញុំដឹងថាព្រះអង្គគ្មានព្រំដែនកំណត់ទេ! ហើយទ្រង់គឺជាព្រះអង្គម្ចាស់ដ៏មហិមា និងជាព្រះដ៏មានគ្រប់ព្រះចេស្ដាដែលទ្រង់គ្រប់គ្រង ពិភពទាំងមូលនៅក្នុងព្រះហស្ថរបស់ទ្រង់! ខ្ញុំពិតជាឆ្កួតណាស់ដែលបានគិត ថាអ្វីៗវាច្រើនហួសពេកសម្រាប់អោយទ្រង់ថែរក្សា!

“ព្រះអង្គមានបន្ទូលតបទៅគេថា មកពីអ្នករាល់គ្នាមានជំនឿតិចពេក ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នករាល់គ្នាមាន ជំនឿប៉ុនគ្រាប់ពូជមួយដ៏ ល្អិត អ្នករាល់គ្នានឹងបញ្ជារទៅភ្នំនោះថា ចូរចេញពីនេះ ទៅនៅកន្លែងផ្សេងទៅ ភ្នំមុខជាធ្វើតាមពាក្យអ្នក រាល់គ្នាមិនខាន ដ្បិតគ្មានការអ្វីដែលអ្នករាល់គ្នាធ្វើ មិនកើតឡើយ។ ម៉ាថាយ ១៧:២០

ប៉ុន្តែយើងត្រូវមានសេចក្តីជំនឿចំពោះព្រះយេស៊ូ ទុកចិត្តលើទ្រង់ ដោយចិត្តអត់ធ្មត់ បន្ទាប់មក...“ហេតុ​នេះ​ហើយ​បាន​ជា​យើង​ មាន​ចិត្ត​រឹងប៉ឹង​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ គឺ​ថា ប្រសិន​បើ​យើង​ទូល​សូម​អ្វី ស្រប​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ នោះ​ទ្រង់​នឹង​ព្រះ សណ្ដាប់​យើង​ជា​មិន​ខាន។ បើ​យើង​ដឹង​ថា ព្រះអង្គ​ទ្រង់​ព្រះសណ្ដាប់​យើង ទោះ​បី​យើង​ទូល​សូម​អ្វី​ពី​ព្រះអង្គ​ក៏​ដោយ យើង​ដឹង​ថា យើង​បាន​ទទួល​អ្វីៗ​ដែល​យើង​ទូល​សូម​នោះ​រួច​ហើយ។”  ១ យ៉ូហានទី ៥:១៤-១៥

ជារឿងគួរអោយស្តាយប៉ុន្តែជាការពិត ខ្ញុំបានឆ្លងកាត់នូវការសាកល្បង និងការឈឺចាប់ជាច្រើនទើបខ្ញុំបានយល់អំពីអត្ថន័យរបស់ ព្រះជាម្ចាស់ចំពោះ - “កុំ​ពឹង​លើ​ការ​ចេះ​ដឹង​របស់​ខ្លួន​ឡើយ តែ​ត្រូវ​ទុក​ចិត្ត​លើព្រះអម្ចាស់​ទាំង​ស្រុង។ ចូរ​នឹក​ដល់​ព្រះអម្ចាស់​ក្នុង​គ្រប់​កិច្ចការ​ដែល​កូន​ធ្វើ នោះ​ព្រះអង្គ​នឹង​ត្រួស ត្រាយ​ផ្លូវ​របស់​កូន។” សុភាសិត ៣:៥-៦

នៅពេលដែលខ្ញុំឆ្លុះបញ្ចាំងឡើងវិញពីជីវិតរបស់ខ្ញុំ ខ្ញុំបានរកឃើញថាអ្វីដែលនៅពីក្រោយការភ័យខ្លាច និងការសង្ស័យទាំងអស់ នោះគឺដោយសារតែខ្ញុំគិត អំពីឧបសគ្គផ្ទាល់ខ្លួនរបស់ខ្ញុំថាមិនសំខាន់សម្រាប់ព្រះ។ ខ្ញុំតែងតែគិតថា ទ្រង់រវល់ជាមួយមនុស្សណា ដែលសំខាន់ៗជាងរូបខ្ញុំ។ ប៉ុន្តែនៅក្នុងគម្ពីរបាន បញ្ជាក់យ៉ាងច្បាស់ថា - “សូម្បី​តែ​សក់​នៅ​លើ​ក្បាល​ របស់​អ្នក​រាល់​គ្នា ក៏​ព្រះអង្គ​រាប់​អស់​ដែរ។ ដូច្នេះ កុំ​ខ្លាច​អ្វី​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​មាន​តម្លៃ​លើស​ចាប​ជា​ច្រើន​ទៅ​ទៀត។ លូកា ១២:៧។ ចូរ​រំពៃ​មើល​បក្សាបក្សី​នៅ​ លើ​មេឃ វា​មិន​ដែល​សាប​ព្រោះ មិន​ដែល​ច្រូត​កាត់ មិន​ដែល​ប្រមូល​ស្រូវ​ដាក់​ជង្រុក​ឡើយ ប៉ុន្តែ ព្រះបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​បរមសុខ* ទ្រង់​ចិញ្ចឹម​វា។ រីឯ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​មាន​តម្លៃ​លើស​បក្សាបក្សី​ទាំង​នោះ​ទៅ​ទៀត។“ ម៉ាថាយ ៦:២៦។

តាមរយៈគ្រប់ការទាំងអស់យើងគ្រប់គ្នាអាចមើលឃើញពីសេចក្តីស្រឡាញ់របស់ព្រះ និងការយកចិត្ដទុកដាក់របស់ទ្រង់អំពី “រឿងតូចៗ” នៅក្នុងជីវិតរបស់ យើង។ ដូច្នេះ “ចូរ​សប្បាយ​រីករាយ​ដោយ​ចិត្ត​សង្ឃឹម។ ចូរ​កាន់​ចិត្ត​អត់ធ្មត់​ក្នុង​ពេល​មាន​ទុក្ខ​លំបាក។ ចូរ​ព្យាយាម​អធិស្ឋាន។” រ៉ូម ១២:១២។ និង “រីឯ​អ្នក​ជឿ​សង្ឃឹម​លើ​ព្រះអម្ចាស់តែងតែ​មាន​កម្លាំង​ថ្មី​ជានិច្ចប្រៀប​បាន​នឹង​សត្វ​ឥន្ទ្រី​ហោះ​ហើរគេ​ស្ទុះ​រត់​ទៅ​មុខ ដោយ​មិន​ចេះ​ហត់ហើយ​ដើរ​ដោយ​មិន​ចេះ​អស់​កម្លាំង។”  អេសាយ ៤០:៣១។

ផ្នែកទី 3 - បេសកកម្មរបស់គេហទំព័រនេះ:

 

បន្ទាប់ពីការរៀននិងធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយដោយមានជំនួយពីព្រះយើងបានបង្កើតគេហទំព័រនេះដើម្បីឱ្យយើងអាចចែករំលែកនិងផ្សព្វផ្សាយសេចក្តីពិតទៅអ្នកដទៃទៀត។

 

សូមអរគុណសម្រាប់ការអានសក្ខីកម្មរបស់យើងនិងព្រះប្រទានពរដល់អ្នក។

bottom of page